មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចុះត្រួតពិនិត្យដំណើរការវគ្គហ្វឹកហ្វឺនបំប៉ន់ពង្រឹងវិស័យយោធាឆ្នាំ២០២០របស់កម្លាំងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ

ព្រះវិហារៈនៅល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដឹកនាំមេបញ្ជាការរង នាយ នាយរង ការិយាល័យចំណុះទីបញ្ជាការ អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អនុសាសន៍ណែនាំដល់នាយទាហាន ពលទាហាន ជាសិក្ខាកាមមានឈ្មោះក្នុងវគ្គហ្វឹកហ្វឺនបំប៉ន់ពង្រឹងវិស័យយោធាតំបន់ប្រតិបត្តិការសឹករងព្រះវិហារឆ្នាំ២០២០ នៅវរសេនាតូចលេច១ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខដល់សិក្ខាកាម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានជំរុញអោយសិក្ខាកាមគ្រប់រូបខិតខំហ្វឹកហ្វឺនដើម្បីបង្កើនសមត្ថភាពអោយបានខ្លាំងក្លា ដើម្បីជាខឿនការពារជាតិរឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកាន់តែមានការរីកចម្រើនឥតឈប់ឈរ។

មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្ដម  មេបញ្ជាការបានណែនាំអោយសិក្ខាកាមចូលរួមទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល។ គួរបញ្ជាក់ថា ដំណើរការវគ្គហ្វឹកហ្វឺននេះ មានរយៈពេល៩០ថ្ងៃ  ដែលចាប់ផ្តើមពីថ្ងៃទី១០ ខែ១០ ឆ្នាំ២០២០ ដល់ថ្ងៃទី១០ ខែ០១ ឆ្នាំ២០២១ និងមានសិក្ខាកាមចូលរួមហ្វឹកហ្វឺនសរុបចំនួន ៩០នាក់ មកពីគ្រប់កងឯកភាពចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *