ព្រះវិហារ៖ ក្រោមការដឹកនាំបញ្ជា របស់មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ឧត្ដមសេនីយឯក ស្រី ឌឹក បានជំរុញដល់បណ្តាអង្គភាពទាំងអស់ចំណុះទីបញ្ជាការធំ ក្នុងការអភិវឌ្ឍន៍ លើការងារប្រឡងប្រណាំងកសាងអង្គភាពឱ្យមានភាពរីកចម្រើន និងការងារបង្កបង្កើនផលដើម្បីពង្រឹងជីវភាពទ័ព និងគ្រួសារទ័ព តាមបណ្តាអង្គភាពចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឱ្យកាន់តែល្អប្រសើរ។
អ្វីដែលពិសេស គឺបញ្ហាផ្លូវថ្នល់នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា ថៃ ឡាវ ឧត្ដមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងកងពលធំអន្តរាគមនលេខ៣ ទទួលបន្ទុកវរៈវិស្វកម្ម បានទទួលបទបញ្ជា ពីឯកឧត្ដមមេបញ្ជាការ ធ្វើការជុសជុលកែលំអរផ្លូវដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក៍ដូចជាគ្រួសារកងទ័ពក្នុងការនាំកសិផលទៅរកទីផ្សា លើពីនេះទៅទៀតគឺសម្រួលដល់ថ្នាក់ដឹកនាំចុះត្រួតពិនិត្យទៅលើភូមិសាស្ត្រនៅតាមបន្ទាត់ព្រំដែនទិសជួរមុខនៃខ្សែរបណ្តោយព្រំដែនកម្ពុជាថៃនឹងឡាវ នូវចំនុចសំខាន់ៗដើម្បីសិក្សាស្វែងយល់ក្នុងភូមិសាស្ត្ររបស់ខ្លួនដែលជាអ្នកគ្រប់គ្រងនាពេលបច្ចប្បន្នអោយកាន់តែច្បាស់បន្ថែមទៀតដែលមានក្នុងផែនទីស្រាប់ដើម្បីកំណត់គោលដៅអោយបានច្បាស់លាស់នឹងកំណត់ត្រាដើម្បីនឹងលើកទិសដៅទៅបន្តរអភិវឌ្ឍន៏ទៅលើហេដ្ឋារចនាសម្ព័នផ្លូវថ្នល់នៅតាមក្រវ៉ាត់ព្រំដែនក៏ដូចជាសមិទ្ធិផលនានាដែលត្រូវស្ថាបនា នាពេលខាងមុខក៏ដូចជាកំពុងដំណើរការក្នុងគំរោងស្ថាបនា នាពេលបច្ចុប្បន្ននេះ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក សង់ លីហុក នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ ប្រចាំការ ទីបញ្ជាការស្រាល កងពលធំអន្តរាគមន៍លេខ៣ ទិសមុំបី បានដឹកនាំកម្លាំង កសាងជម្រកស្នាក់នៅ និងការបង្កបង្កើនផល ចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិត បន្ថែមលើប្រាក់ម្ហូបប្រចាំថ្ងៃរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ៕