ខេត្តព្រះសីហនុ៖ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ ឈានចូលឆ្នាំ២០២១នេះ មានប្រមាណ៥ម៉ឺននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរសរុបចំនួន៣៦,៨៤៨នាក់កើនឡើង២៣,៧៣% ធៀបនឹងឆ្នាំ ២០១៩ ។ ក្នុងនោះភ្ញៀវជាតិ៣៥,២៧៨នាក់កើនឡើង៥៦,៧៩%ធៀបនឹងឆ្នាំ ២០១៩ ភ្ញៀវបរទេស ១,៥៧០នាក់ ថយចុះ៧៨,៤៣% ធៀបនឹងឆ្នាំ២០១៩ ។ លោកបន្តថា ភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុ ០១ជើង មានសរុប ២៣នាក់ ( ចិនទាំងអស់) ។
លោក តាំង សុចិត្រគ្រឹស្នា បានឱ្យដឹងទៀតថា ភ្ញៀវទេសចរទៅកម្សាន្តតាម កោះនានាមានចំនួនសរុប ២,១៣៣នាក់ ថយចុះ២០,៧៣% ធៀបនឹងឆ្នាំ២០១៩ ភ្ញៀវជាតិ១,៨៥០នាក់ កើនឡើង៥,៧១% ធៀបនឹងឆ្នាំ២០១៩ ភ្ញៀវបរទេស២៨៣នាក់ ថយចុះ៦៩,៩២ ធៀបឆ្នាំ២០១៩
ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានាសរុប ៣០,៦២៣នាក់ កើនឡើង១៣០,៨៥% ធៀបនឹងឆ្នាំ២០១៩ ។ ភ្ញៀវជាតិ ២៩,២៧៨នាក់ កើនឡើង១២៨,៤៦% ធៀបនឹងឆ្នាំ២០១៩ភ្ញៀវបរទេស១,៣៤៥នាក់ កើនឡើង១៩៨,៨៨% ធៀបនឹងឆ្នាំ២០១៩៕