ប្រជាពលរដ្ឋងាយរងគ្រោះចំនួន០៧គ្រួសារនៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

ខេត្តកំពង៉ឆ្នាំងៈប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន០៧គ្រួសារនៅក្នុង ឃុំប្រស្នឹប ស្រុករលាប្អៀរ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង។អំណោយដែលបាននាំយកទៅប្រគល់ជូនប្រជាពលរដ្ឋធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អម សុភា ប្រធានគណៈកម្មការធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងរួមដំណើរដោយលោក ប្រាក់ សោភ័ណ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និង សមាជិក សមាជិកាក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុកបានចុះសាកសួរសុខទុក្ខនិងនាំយកំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧គ្រួសារនៅ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្កកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន និង ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងដែលតែងតែនីករលីកនិងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនិងជួបការលំបាកគ្រប់ទីកន្លែងដោយមិនប្រកាន់ពួជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ហើយក៏សូមអោយប្រជាពរដ្ឋថែទាំសុខភាពរស់នៅប្រកបដោយអនាម័យស្អាត ហូបស្អាត ផឹកស្អាត ពិសេសគឺការរស់នៅតាមបែបគន្លងថ្មីដោយចូលរួមទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសបង្កើនមុខរបរប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។

លោក ប្រាក់ សោភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពង់ឆ្នាំងបានអោយដីងថាៈអំណោយក្នុង០១គ្រួសារៗទទូលបាន អង្ក២៥គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង មុង០១ ភួយ០១ ក្រម៉ា០១ សារុង០១ សាប៊ូ០២ដុំ ជែល០១ដប អាកុល០១ដប និងថវិកាចំនួន៣០០០០រៀលផងដែរ ៕ ដោយសុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *