អភិបាលខេត្តកំពង់ចាម អញ្ជើញកាត់ខ្សែបូរសម្ភោធដាក់អោយប្រើប្រាស់បង្គោលពាក្យស្លោក! អរគុណសន្តិភាព

កំពង់ចាមៈ នាព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធពាក្យស្លោក«អរគុណសន្តិភាព» ដែលមានទីតាំងនៅបណ្តោយផ្លូវជាប់សាលាខេត្ត ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត

ក្នុងឱកាសខួប២២ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយ «ឈ្នះ-ឈ្នះ» ២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០ ដើម្បីរំលឹកដឹងគុណប្រកបដោយកត្តញូតាធម៌ និងគុណូបការៈដ៏ធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បិតាស្ថាបនិក អគ្គមគ្គុទេសក៍ និងជាប្រតិបត្តិករនយោបាយ «ឈ្នះឈ្នះ» ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យ ពូជសាសន៍ ប៉ុលពត នាំនាវាកម្ពុជាឆ្ពោះទៅកាន់ ត្រើយនៃសុខសន្តិភាព ចាកផុតពីក្តីអន្តរាយ។ សន្តិភាព បានប្រែក្លាយប្រទេសកម្ពុជា ពីគំនរផេះផង់ក្លាយជាប្រទេសដែលមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ រហូតទទួលបាននូវកិត្យានុភាពនៅលើ ឆាកអន្តរជាតិ ដើម្បីដាក់ឲ្យប្រជាជនខ្មែរយើងបានយល់ជ្រួតជ្រាបអំពីគុណតម្លៃនៃសន្តិភាព ឯកឧត្តម អ៊ុន ចាន់ដា  អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យមន្រ្តីរដ្ឋបាលព្រៃឈើ ឆ្លាក់ពាក្យ «អរគុណសន្តិភាព» ដែលធ្វើអំពីដើមឈើមួយដើមផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *