ព្រះវិហារ៖ នាព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ដព្រះវិហារ បានអញ្ជើញសំណេះសំណាលជាមួយសមាជិកសមាជិការអង្គបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខ័ណ្ឌ និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្ដព្រះវិហារ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការកណ្ដាល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធាន អនុប្រធានសមាជិក សមាជិកាគណបក្សក្រុង/ស្រុកជាច្រើនរូប។
ឯកឧត្តម ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល បានថ្លែងណែនាំដល់សមាជិកសមាជិការអង្គបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ទាំងអស់ថា សូមសមាជិកសមាជិកាទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ដែលខ្លួនពេញចិត្ត ឲ្យបានគ្រប់ៗគ្នា ប្រកបដោយលទ្ឋិប្រជាធិបតេយ្យ និងសូមបងប្អូនរួបរួមសាមគ្គីជាធ្លុងមួយដើម្បីឈានទៅដល់ការបោះឆ្នោតអោយបានជោគជ័យសម្រាប់អាណត្តិទី៤នេះ ក៏បានសំណូមពរដល់សមាជិក សមាជិកាទាំងអស់ត្រូវគោរពតាមច្បាប់ គជប ក្នុងអំឡុងពេលឃោសនារកសម្លេងគាំទ្រ និងជៀសឲ្យបាននូវការប្រើប្រាស់អំអំពើហឹង្សានានា ។ ជាពិសេស ត្រូវគោរពឲ្យបានតាមសារលិខិត របស់ សម្តេចអគ្គមសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ដើម្បីអោយប្រទេសមានការអភិវឌ្ឍន៍ រីកចំរើន លើគ្រប់វិស័យ មានសុខសន្តិភាព សុវត្តិភាពជូនប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេសផងដែរ៕