រដ្ឋបាលខេត្តព្រះវិហារ ធ្វើសន្និសីទសារព័ត៌មាន លើករណីប្រជាពលរដ្ឋចូលរំលោភទន្រ្ទានកាន់កាប់ដោយខុសច្បាប់

ព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ  ធ្វើសន្និសីទសារព័ត៌មាន ស្តីពីការឈានទៅចុះអនុវត្តច្បាប់  បន្ទាប់ពីបានផ្សព្វផ្សាយអប់រំណែនាំ ជាច្រើនលើក ច្រើនសារ លើករណីប្រជាពលរដ្ឋគ្មានមូលដ្ឋានច្បាស់ចូលរំលោភ​ទន្រ្ទាន​កាន់កាប់​​​ដោយខុសច្បាប់ លើដីដែលបានចុះបញ្ជីរួចរាល់ និងត្រូវបានវិនិយោគដោយក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ។

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ   រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីការចោទប្រកាន់របស់សារពត៌មានមួយចំនួន​តូចថា លើករណីការចុះអនុវត្តច្បាប់ទៅលើប្រជាពលរដ្ឋ និងបក្សពួក បានចូលរុករានទន្រ្ទានកាន់កាប់លើដីវិនិយោគស្របច្បាប់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសីលាម៉ិច ខូ អិលធីឌី ស្ថិតក្នុងភូមសាស្រ្តឃុំស្រយង់ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ។

សន្និសីទសារព័ត៌មាននាពេលនេះ​ ដើម្បីបង្ហាញដល់សាធារណៈជនបានយល់ជ្រាបកាន់តែច្បាស់នៅការអនុវត្តច្បាប់ទៅលើប្រជាពលរដ្ឋ និងបក្សពួក សន្និសីទសារព័ត៌មាន​ ធ្វើឡើងក្រោមវត្តមាន លោក​ សួន​ សុវណ្ណ​ អនុប្រធានរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល​ លោក ណុប​ វុធ្ធី​ អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តព្រះវិហារ​ លោក​ ពឹង​ ទ្រីដា​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រម៉ាញ់​ និងនេសាទខេត្ត​ លោកស្រី​  ហែម​ សុគុណ​ពិសី​ ប្រធានមន្ទីរព័ត៌មានខេត្ត​ ព្រមទាំងមានការចូលរួមពីអ្នកពាក់ព័ន្ធ​ និងអ្នកសារព័ត៌មានមកតាមបណ្ដាអង្គភាពផ្សេងគ្នា។

សូមជម្រាបជូនថា ៖ អ្នកសារព័ត៌មានខ្លះ គប្បីស្វែងរកប្រភពឱ្យបានច្បាស់លាស់ នូវមូលដ្ឋានជាក់លាក់ មុនធ្វើការចុះផ្សាយ និងមិនត្រូវប្រើទម្លាប់សរសេរដោយការស្មាន ឈានដល់តាំងខ្លួនជា សមត្ថកិច្ច ជាអាជ្ញាធរ ជាតុលាការ ជាអ្នកវិភាគ បែបអនាធិបតេយ្យ គ្មានវិជ្ជាជីវះនោះឱ្យសោះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *