ប្រតិភូគណៈកម្មការទី៤ និងទី៥ នៃរដ្ឋសភា អញ្ជើញទស្សនកិច្ចនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ

ព្រះវិហារ÷គណៈប្រតិភូគណៈកម្មការជំនាញ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម  កែប ជុតិមា ប្រធានគណៈកម្មការទី៤ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដោយមានការសម្របសម្រួលឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ។

ក្នុងដំណើរទស្សនកិច្ចសារមន្ទីរសកល សម្ដេច តេ ជោ ហ៊ុន សែន ព្រះវិហារ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ក៏បានអញ្ជើញអុជធូបនៅរូបសំណាកលោកតាឌី ដើម្បីរំលឹកដឹងគុណដល់បុព្វបុរសខ្មែរ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនដល់ជាតិមាតុភូមិ។ ឆ្លៀតឱកាសនោះ ឯកឧត្តម ហែម ស៊ីណាត  ក៏បានលើកឡើងអំពីប្រវត្តិ នៃការកកើតរូបសំណាកលោកតាឌី និងការកសាងសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ជូនគណៈប្រតិភូ។

បន្ទាប់មកគណៈប្រតិភូ ក៏បានបន្តដំណើរចូលទស្សនាការដាក់តាំងបង្ហាញចម្លាក់បុរាណ វត្ថុសិល្បៈ និងស្វែងយល់ពីប្រវត្តិសាស្រ្តនានាដែលទាក់ទងនឹងប្រាសាទព្រះវិហារ វប្បធម៌ អរិយធម៌ខ្មែរ ដែលដូនតាខ្មែរគ្រប់ជំនាន់បានបន្សល់ទុកមកដល់សព្វថ្ងៃនេះ និងកំពុងតាំងបង្ហាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាជារៀងរាល់ថ្ងៃផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *