ប្រវត្តិឈ្មោះប្រាសាទបល្ល័ង និងអបិយ៍ជំនឿអ្នកភូមិតែងតែ.នាំគ្នាធ្វើពិធីឡើងអ្នកតារាល់ឆ្នាំ

កំពង់ធំ :យោងតាមឯកសារតំកល់នៅមន្ទីរវប្បធ៌ម និងវិចិត្រសិល្បះខេត្តកំពង់ធំ បានបង្ហាញ់ថា  ប្រាសាទបុរាណចំណាស់នេះ មានឈ្មោះថា ប្រាសាទល្ល័ង្គ ដែលបច្ចុប្បន្នស្ថិតនៅក្នុងភូមិដងតាឯង ឃុំដូង ស្រុប្រាសាទបល្ល័ង្គខេត្ត.កំពង់ធំ

ខាងត្បូងសាលាឃុំដូង ចម្ងាយប្រមាណ១,៥គីឡូម៉ែត្រ និងមានចម្ងាយពីទីរួមខេត្តកំពង់ធំប្រមាណ៥៥គីឡូម៉ែត្រ ។ ឈ្មោះប្រាសាទ ” បល្ល័ង្គ ” ជាឈ្មោះដែលកត់ត្រានៅក្នុងបញ្ជីស្ថានីយបុរាណវិទ្យាក្នុងខេត្តកំពង់ធំ

ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បះ សហការជាមួយសាលាបារាំងចុងបូព៌ាប្រទេស ។ ប៉ុន្តែអ្នក

ស្រុកនៅតំបន់នោះ ពុំហៅប្រាសាទនេះថា  ” បល្ល័ង្គ” ឡើយ ពោលគឺគេហៅទីនោះថា  ” ព្រៃអ្នកតាចាស់ស្រុក “ដោយហេតុថានៅខាងមុខប្រាសាទនោះ គឺមានទីតាំងទួលអ្នកតាចាស់ស្រុក ដែលអ្នកស្រុកមានជំនឿស័ក្តិសិទ្ធ

និងធ្វើបុណ្យពួនភ្នំខ្សាច់រៀងរាល់ឆ្នាំ ។

ចំណែកពាក្យថា “បល្ល័ង្គ “ទៀតសោត ក៍មិន

មែនសំដៅលើជើងទម្រ ឬព្រះថែនបដិមាឡើយ តែជាឈ្មោះរុក្ខជាតិម្យ៉ាងដែលមានដើមស្រដៀងនិងដើមពោតអញ្ចាំង មានស្លឹកធំៗទ្រវែងស្រដៀងស្លឹកកាស្យា តែធំជាងបន្តិច រីឯផ្លែមានទំហំប្រហែល១,៥ស ម ស្រដៀងផ្លែព្រីង និងរស់ជាតិដូចផ្លែព្រីង មានរាងស្រដៀងបេះដូងមនុស្ស ផ្លែមានទងវែងដូចផ្លែភ្ញៀវ គ្រាប់ដុតឈ្ងុយ និងរាងឡើងប្រេងតិចៗ ជាទូទៅ អ្នកស្រុកនៅកំពង់ធំ គេចែកដើមនោះជាពីរប្រភេទ គឺបល្ល័ង្គដំរី និងបល្ល័ង្គវល្លិ៍ ។

កាលពីសម័យអាណាគមបារាំងមក ប្រាសាទនេះពុំធ្លាប់មានការស្រាវជ្រាវ ពីក្រុមអ្នកស្រាវជ្រាវមកពីតំបន់អឺរ៉ុប ឬការបញ្ជីម្ដងណាឡើយ ពោលគឺទើបតែនៅសតវ

ត្សទី២១ នេះប៉ុណ្ណោះដែលមានការចុះបញ្ជីរក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បះកាលឆ្នាំ២០០៨ ។

ប្រាសាទបល្ល័ង្គសង់ឡើងពីឥដ្ឋលើគ្រឹះថ្មបាយក្រៀម មានរាងបួនជ្រុងទ្រវែង ហើយមាន យ៉ លយមកទិសខាងកើត។ល្វែងខាងមុខ

របស់ យ៉ មានច្រកទ្វារពីបែរមុខទៅទិសខាងត្បូង និងទិសខាងជើង ។ ក្រៅទ្ធាចូលនៅទិសខាងកើត សិល្បករបានលំអរជាទ្វាបញ្ឆោតទៅទិសសំខាន់ៗទាំងបីផ្សេងទៀត។ទ្វារបញ្ឆោតនិមួយៗ គឺធ្វើឡើងពីថ្មភក ដោយរៀបថ្មភក ជារាងស៊ុមទ្វារ ដែលនៅចំកណ្ដាលគេ លម្អរជាបន្ទះទ្វា មានសសរពេជ្ររាងប្រាំបីជ្រុង និងសរសផ្អោបនៅអបសងខាង។ ឃឿនរបស់ប្រាសាទគេរៀបថ្មជារាងសារពើសូត្រ រាងថ្នាក់ៗហើយរៀបឥដ្ឋជាតួរប្រាសាទពីលើដែលគ្រឹក្រោម

ជាថ្មបាយក្រៀម។ប្លង់ប្រាសាទបែបនេះមានលក្ខណះស្រដៀងនិងតួរប៉មកណ្ដាលភ្នំជីសូ គុកនគរ របងមាស ។

ប្រាសាទនេះ ហ៊ុំព័ទ្ធដោយកសិន្ធុទឹកជុំវិញ រាងបួនជ្រុង មានផ្លូវចូលពីទិសខាងកើត និងមានស្រះទឹកធំមួយនៅទិសខាងជើង ។ស្រះខាងជើងមានប្រវែងបណ្ដោយ២១៤ម៉ែត្រ ទទឹង៨៥ម៉ែត្រ។ នៅរវាងឆ្នាំ

២០០៥ប្រាសាទនេះនៅឈរមានរូបរាងល្អនៅឡើយ តែសព្វថ្ងៃនេះផ្នែកដំបូលបានបាក់បែកជ្រុះឥដ្ឋមកក្រោមអស់ហើយ រីឯផ្ទៃជញ្ជាំងបានហែកចេញពីគ្នាស្ទើតែបាក់រលំ ។ប៉ុន្តែទោះបីយ៉ាងណា ប្រាសាទនេះនៅ

តែមានការអភិរក្ស និងគាំពារជាប្រចាំពមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ រួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ

នៅបរិវេណប្រាសាទ មាននៅសល់វត្ថុសិល្បះធ្វើអំពីថ្មភក់ជាច្រើនដុំដែលភាគច្រើនគេរក្សាទុកនៅខ្ទមអ្នកតាចាស់ស្រុក នៅខាងមុខប្រាសាទ ។ ក្នុងនោះមានផ្ដែរទ្វារមួយដែលនៅចំកណ្ដាលមានឆ្លាក់រូបទេពកំពុងអង្គុយនៅលើក្បាលរាហ៊ូ អមដោយតោពីរឈរហាមាត់ខាំ ឬលេបក្បាច់បន្ទាត់ធ្នូរាងដូចមែកឈើ ផ្នែកខាងលើ និងខាងក្រោមផ្ដែរលម្អរដោយរំយោលផ្កានិងកម្រងមាលា ។ រូបចម្លាក់ទេពដែលនៅលើក្បាលរាហ៊ូ យើងមិនដឹងថា ជាទេពអ្វីឲ្យប្រាកដនោះទេ ដ្បិតរូបនេះគេប្រមូលចេញពីទីតាំងដើមទៅហើយ តែបើសិនជាផ្ដែរនៅទិសខាងជើងអាចជាព្រះកុវេរ ខាងត្បូងជាព្រះយម ខាងកើតខាងកើតជាព្រះឥន្ទ្រ និងខាងលិចជាព្រះភិរុណ ។ ម្យ៉ាងវិញទៀតកេតនភណ្ឌ ឬអាវុធ្ធដែលកាន់ជាប់ព្រះហស្ថក៍រលុបពិបាកមើលទៀត តែវាមានលក្ខណះស្រដៀង ”  វជ្រ ” ដែលអចស្ន្និដ្ឋានបឋមថា ទេព កណ្ដាលនោះគឺជាព្រះឥន្ទ្រ ។ ក្រៅពីផ្ដែរនៅមានបំណែកចុងហោជាងរូប ម្ករ ខ្ជាក់នាគ ចំណែកចំរឹងបង្អួច សរសរពេជ្យរាង៨ជ្រុង ជើងទម្ររ មេទ្វារ ក្បាច់លំអរទាំងអស់នេះ មានក្ខណះជាសិល្បះរចនាបថឃ្លាំងឬបាភួន នៅក្នុង ស.វ ទី១១ ពោលអាចស្ថិតក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០០២-១០៤៩)។ ប្រាសាទបល្ល័ង្គ មិនមាននៅសេសសល់ភស្តុតាងសិលាចារិកឲ្យយើងសិក្សានោះទេ ប៉ុន្តែយើងអាចប្រៀបធៀបសំណង់នេះជាមួយសំណង់ផ្សេងៗទៀតដូចជាប្រាសាទ របងមាស ប្រាសាទគុកនគរ ប្រាសាទភ្នំជើងព្រៃ ប្រាសាទភ្នំជីសូរ ហើយយើងនិងអាចទាញសេចក្ដីសន្និដ្ឋានមួយថា ប្រាសាទបល្ល័ង្គនេះ គឺជាសំណង់សាសនាមួយឧទ្ទិសដល់ព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនាក្នុងចុង ស.វ ទី១០ ដើម ស.វ ទី១២ រវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥(គ.ស ៩៦៨ -១០០០)ឬព្រះបាទសូរ្យវរ្ម័នទី១ (គ .ស ១០០២-១០៤៩)។

ជាទូទៅអ្វីដែលមានការកត់សំគាល់នោះ គឺគេអាចសន្និដ្ឋានបានថា ឈ្មោះស្រុកប្រាសាទបល្ល័ង្គ ទំនងជាយកតាមស្លាកស្នាមភស្តុតាងនៃ ទួលប្រាសាទបុរាណមួយនេះហើយ ។ ហើយជាទំលាប់គឺអ្នកស្រុកគាត់ហៅថា ព្រៃលោកតាចាស់ស្រុក ហើយគេហៅឈ្មោះស្រុកនេះថា សាលាវិស័យ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *