អភិបាលខេត្តកំពង់ធំ នាំយកស្បៀងអាហារសម្តេចធិបតី.ហ៊ុនម៉ាណែតជូនចែកអំណោយដល់ពលរដ្ឋ៣០០គ្រួសារ ដែលរងនូវទឹកជំនន់

កំពង់ធំ.ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាំយកស្បៀងអាហាររបស់ប្រមុខរាជរដ្ឋាភិបាលបានផ្តល់អំណោយប្រជាពលរដ្ឋចំនួន៣០០គ្រួសារ នៅសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ.កាលពីរសៀលថ្ងៃទី២០ ខែតុលា.ឆ្នាំ២០២៣។

ឯកឧត្តម បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែល មានការខ្វះខាតខិតខំគៀងគរស្វែងរកជំនួយពីសប្បុរសជននានា ទាំងថវិកា និងសម្ភារៈសម្រាប់ចែកជូនប្រជាពលរដ្ឋ នៅពេលកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានជួយសម្រួលចរាចរណ% និងដាក់កម្លាំង ប្រចាំការនៅកន្លែងដែលមានគ្រោះថ្នាក់ ទឹកហូរខ្លាំងលើដងផ្លូវនិងតំបន់ផ្សេងៗ។

ឯកឧត្តម បន្តទៀតថា ប្រមុខរាជរដ្ឋាភិបាលជួយផ្ដល់ស្បៀង សម្រាប់ចែកជូនប្រជាពលរដ្ឋកំពុងជួបទុក្ខ លំបាកដោយសារទឹកជំនន់ សកម្មភាពទាំងនេះបានបង្ហាញអំពីកាយវិការមនុស្សធម៌ របស់ថ្នាក់ដឹកនាំបានគិតគូរ ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ហើយការចែកអំណោយនេះ មិនមែនជាលើកទី១នោះទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀង ក្នុងនោះមាស្ត្រីមេម៉ាយ ស្ត្រីផ្ទុកមេរោគអេដស៍ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ និងប្រជាពលរដ្ឋទីទ័លក្រកំពុងជួបការលំបាក។

លោកថា ថ្វីដ្បិតតែនេះជាអំណោយបន្តិចបន្តួច មិនអាចឲ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឲ្យបងប្អូនខិតខំប្រកបមុខរបរបន្ថែមទៀត ទើបធ្វើឲ្យជីវភាពគ្រួសារប្រសើរឡើង។

អភិបាលខេត្តកំពង់ធំ.គោរពថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលបានផ្ដល់នូវស្បៀងក្នុងឱកាសនេះសម្រាប់ពលរដ្ឋ៣០០គ្រួសារក្នុង៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *