ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសកូរ៉េ មកព្យាបាលជំងឺទូទៅឥតគិតថ្លៃថ្ងៃខាងមុខនេះ

កំពង់ធំ.កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ  លោកសួស យ៉ារ៉ា ប្រធានគណៈកម្មការធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងគណៈប្រតិភូ វេជ្ជបណ្ឌិត គ្រូពេទ្យ ស្ម័គ្រចិត្តជនជាតិកូរ៉េជាច្រើនរូប បានអញ្ជើញពិភាក្សា និងលើកគម្រោងដើម្បីព្យាបាលជំងឺទូទៅ ដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ដោយឥតគិតថ្លៃ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ១៤ ខែសីហា ឆ្នាំ ២០២៣ ឆាប់ៗនេះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។

ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំបានឲ្យដឹងថា ដើម្បីជាការចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលកំពុងមានជំងឺប្រចាំកាយ ។  រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែចាត់ឱ្យក្រុមការងារ ជាពិសេសថ្នាក់ក្រោមជាតិ ចុះជួយសម្រាកការលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចុះជួយព្យាបាលជំងឺដោយឥតគិតថ្លៃ និងសកម្មភាពផ្សេងៗជាច្រើនទៀត។ ដោយមិនទុកឱ្យមានប្រជាពលរដ្ឋណា​ដែលជួបការលំបាក ដោយមិនមានការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំនោះឡើយ។

ឯកឧត្តមបានបន្តថា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងគិតគូ ដល់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ របស់ប្រមុខរាជរដ្ឋាភិបាល តាមរយ:ការព្យាបាលជម្ងឺ​ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដល់មូលដ្ឋាន។

ទន្ទឹមនោះ​លោក​ សួស យ៉ារ៉ា បានអោយដឹងថា​ ​​គោលបំណងរបស់ដឹកនាំគណៈប្រតិភូ វេជ្ជបណ្ឌិត គ្រូពេទ្យ ស្ម័គ្រចិត្តជនជាតិកូរ៉េ​ជាច្រើនរូប គឺផ្តល់ការព្យាបាលប្រជាពលរដ្ឋដោយឥតគិតនាថ្ងៃទី១១​ ដល់ថ្ងៃទី១៣​ខែសីហា ឆ្នាំ២០២៣ឆាប់ៗនេះ ។ និង ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នានយោបាយ និងសាសនាអ្វីទាំងអស់ដែល បេសកកម្មរបស់និងគណៈប្រតិភូ វេជ្ជបណ្ឌិត គ្រូពេទ្យ ស្ម័គ្រចិត្តជនជាតិកូរ៉េ មានបានចុះព្យាបាលជម្ងឺទូទៅដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *