ខេត្តព្រះវិហារ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក វឿន វិចិត្រ មេបញ្ជាការរងកងពល ទទួលបទបញ្ជាពី ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ ចុះធ្វើអណ្ដូងទឹកជូនគ្រួសារយោធិនដែលខ្វះខាតទឹកប្រើប្រាស់ចំនួន ២គ្រួសារ (គ្រួសារលោក ហេង ចំរើន និងគ្រួសារលោក សេង សូឡូ ) នៅភូមិត្រពាំងសង្កែខាងត្បូង ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំណាយថវិកាអស់ចំនួន១,៦០០,០០០រៀល(មួយលានប្រាំមួយសែនរៀល) ជាថវិកាបានមកពីការចូលរួមរបស់ នាយទាហាន នាយទាហានរង នៅក្នុងអង្គភាព។ គ្រួសារយោធិនទាំងពីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង ក្នុងអង្គភាព ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ ជួយដល់គ្រួសារយោធិនក្រោមឱវាទជួបប្រទះការលំបាកផ្សេងៗ និងជូនពរដល់ ឯកឧត្តម មេបញ្ជាការ និងមេបញ្ជាការរងទាំងអស់ នៅក្នុងអង្គភាព សូមជួបប្រទះតែសេចក្ដីសុខនិងសម្រេចជោគជ័យគ្រប់ភារកិច្ច។