ខេត្តស្វាយរៀង៖ នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២៣ លោក កែវ ពៅ ប្រធានស្ដីទីសមាគមរាជសីហ៍សាខាខេត្តស្វាយរៀង បានដឹកនាំសមាជិក សមាជិកា និងសហការីសមាគមរាជសីហ៍សាខាខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនជូនលោក ឆាយ ប៉ៃ ត្រូវជា ឪពុករបស់លោក ឆាយ ថុនា ជាអនុប្រធានសមាគមនរាជសីហ៍ ដែលជាអតីតគ្រូបង្រៀន នឹងជាគ្រូថ្នំា ខ្មែរដែលរួមចំណែកជួយប្រជាពលរដ្ឋ ជាច្រើនកន្លងមកដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្ត្តស្វាយរៀង។ ក្នុងឱកាសនោះដែរលោក កែវ ពៅ ប្រធានស្ដីទីសមាគមរាជសីហ៍សាខាខេត្តស្វាយរៀង ក៏បាននាំយកនូវការមផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដល់ក្រុមគ្រួសារលោក ឆាយ ប៉ៃ ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ។ លោក កែវ ពៅ ក៍បានជម្រាបអំពីសកម្មភាព គោលបំណង ទិសដៅរបស់សមាគម និងបានរាយការណ៍ពីសមិទ្ធផលការងារ ពិសេសការងារមនុស្សធម៌ ក្នុងគោលបំណងសម្រាលបន្ទុកជនរងគ្រោះ និងជនងាយរងគ្រោះ ដោយរួមសហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិយើងឱ្យកាន់តែប្រសើរឡើង។ លោកប្រធានស្ដីទីសមាគមរាជសីហ៍សាខាខេត្តស្វាយរៀងបានមានប្រសាសន៍ថា លោក ឆាយ ប៉ៃ គាត់ចាប់ផ្ដើមមានជំងឺធ្ងន់ធ្ងរ មិនអាចចលនា នឹងសម្រាកនៅមួយកន្លែង ក្នុងកំឡុងឆ្នំា ២០១៨ ដោយបញ្ហាប្រេះស្រុំាលលាក្បាលខាង ឆ្វេង នឹងខាងស្ដាំ ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ក្នុងកំឡុងឆ្នំា ២០១០ ដែលបច្ចុប្បន្នស្ថានភាពជំងឺរបស់គាត់ ពិតជា ធ្ងន់ធ្ងរមែនទែន ។ ហើយអំណោយនាំយកមកសួរសុខទុក្ខពេល នេះរួមមាន:
១-ទឹកត្រជៀកកំា ចំនួន២យួរ
២-ទឹកសុទ្ធគូលេន ចំនួន២កេស
៣-ក្រួចលឿង សុខភាពចំនួន ៤យួរ
៤-ទឹកដោះគោរឆៅចំនួន ២ឡូត៍
៥-នឹង ថវិការ ចំនួន 500,000៛ ។