ព្រះវិហារ៖នៅរសៀលថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ចេន រ៉ា អនុប្រធានសាខាសមាគម តំណាងលោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគម បានដឹកនាំសមាជិក សមាជិកា ទទួលអំណោយពីសប្បុរសជន ដើម្បីធ្វើសកម្មភាពមនុស្សធម៌បន្តក្នុងខេត្តព្រះវិហារព្រមទាំងប្រគេន ជូន លិខិតថ្លែងអំណរគុណដល់ ព្រះអង្គ និងសប្បុរសជន។
ក្នុងឱកាសនោះដែរ លោកអនុប្រធានក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍ ឯកឧត្ដមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគម និងលោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគម ប្រគេន ជូន ដល់ព្រះអង្គ និងសប្បុរសជនផងដែរ។
អំណោយទទួលបានរួមមាន៖
១.ព្រះអង្គវិរិយធម្មោ ហាន ធានី ព្រះចៅអធិការវត្តឦសាន្តគីរីសាមគ្គីមានជ័យ (វត្តប្រយុទ្ធ)
.អង្ករ ១០០គីឡូក្រាម
.ទឹកត្រី ១១យួរ
.ទឹកស៊ីអ៉ីវ ១១យួរ
២.លោក ជឹង ឌួន និងលោកស្រី ក្លាន់ ឃន នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ថវិកា ចំនួន ១៥០,០០០៛ (មួយរយហាសិបពាន់រៀលគត់)ផងដែរ៕