ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ផ្លូវបេតុងអាមេ ប្រវែង ១,១១២ម៉ែត្រ ទទឹង ៤.៥ម៉ែត ស្ថិតនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង

ខេត្តកណ្ដាល៖ ផ្លូវបេតុងអាមេ ប្រវែង១,១១២ម៉ែត្រ ស្ថិតនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយសមិទ្ធផលនេះ ជួយសម្រួលដល់ការធ្វើចរាចរ និងបានរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ផ្លូវបេតុងអាមេ ប្រវែង ១,១១២ម៉ែត្រ ទទឹង ៤.៥ម៉ែត ស្ថិតនៅភូមិបឹងខ្យាង ឃុំបឹងខ្លាំង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ផ្លូវបេតុងអាមេមួយខ្សែនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋនៅក្នុងមូលដ្ឋាន ជួយសម្រួលការធ្វើដំណើរ ការដឹកកសិផលទៅផ្សារ ដូចនេះផ្លូវនេះបានក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានស្នើដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង កុំដឹកលើសទម្ងន់ មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមអភិបាលខេត្ត ស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានជាប់ជាប្រចាំ នៅក្នុងមូលដ្ឋានដូចភ្លៀងរលឹម ដូចជា៖សកម្មភាព លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និង សកម្មភាពក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ បរិស្ថានជាដើម។ បន្តជំរុញ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាងទៀតត្រូវ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និង ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងខ្លួន អូមីក្រុង កុំឱ្យឆ្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ដោយត្រូវបន្តអនុវត្ត ឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្ដ្រី ឱ្យបានជាប់ជាប្រចាំ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *