គ្រួសារអតីតយុទ្ធជន ទីទ័លក្រជួបការលំបាកចំនួន ២៦គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង បានទទួលអំណោយរបស់ ឯកឧត្តម មេបញ្ជាការ រងកងទ័ពជើងគោក តាមរយៈប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំង:រយៈពេលក្នុងយុទ្ធនាការ ៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១នេះ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត .លោកមេបញ្ជាការរង. នាយសេនាធិការរង  រួមជាមួយក្រុមការងារ ស.អ.ក និងស្ថាប័នពាក់ព័ន្ធបាននាំយកសម្ភារ ថវិកាមួយចំនួនចែកជូនបងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ។

អំណោយដែលបាននាំយកចែកជូនអតីតយុទ្ធជនទាំង២៦គ្រួសាររួមមាន អង្ករ ៨៤ការ៉ុង .មី ៦០កេះ .ទឹកត្រី ២៧យួរ .ទឹកស៊ីអ៊ីវ ២៧យួរ .ម៉ាស់ ២៩ប្រអប់. ថវិកាសរុបចំនួន ២,៦៧០,០០០៛ រួមនឹងសម្ភារសម្រាប់ហូបចុកមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ បានជួយឧបត្ថម្ភជូនដល់ គ្រួសារសមាជិកអតីតយុទ្ធជន ទីទ័លក្រជួបការលំបាកចំនួន ២៦គ្រួសារមកពីក្រុងនិងស្រុក ទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង ។

ដោយឡែក ក្នុងចំណោមគ្រួសារទាំង២៦ មាន ១គ្រួសារ ដែលពុំមានទីលំនៅសមរម្យ បានទទួលបន្ថែមនូវ ឈើគ្រឿងផ្ទះ ១ខ្នង ស៊ីម៉ងត៍ ៥បេ និងស័ង្កសី ៤០សន្លឹក ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *