ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះក្មេងប្រុសម្នាក់បានអុំទូកចាក់កណ្តុរនៅបឹងខាងក្រោយភូមិជាមួយក្មេងៗក្នុងភូមិហើយត្រូវសត្វពសខៀវចឹកបណ្តាលអោយរងរបួស ។
អធិការនគបាលស្រុកជលគីរីបានអោយដឹងនៅវេលាម៉ោង៥និង២៦នាទីល្ងាចថ្ងៃទី១៤កញ្ញា៣០២១នេះថាកុមារម្រងគ្រោះដែលត្រូវពស់ខៀវចឹកមានឈ្មោះ ជួន ម៉េងជី មានឪពុកឈ្មោះ ជួន វិចិត្រ និងម្ដាយឈ្មោះ ឡេង គឹមឈៀង សជិកគ្រួសារសរុបចំនួន ៥នាក់ ជាគ្រួសារក្រីក្ររសនៅក្នុងភូមិកំពង់ខ្លាញ់ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
អធិការនគរបាលស្រុកជលគីរីលោកវរសេនីយ៍ឯក ហ៉ឹមយ៉ុង បានអោយដឹងថានៅមុនពេលកើតហេតុកុមារងគ្រោះនិងកុមាផ្សេងៗទៀតបាននាំគ្នាអុំទូកទៅចាក់កណ្តុរនៅបឹងខាងក្រោយភូមិហើយក៍ត្រូវសត្វពស់ខៀវចឹកចំមុខបណ្តាលអោយរងរបួសត្រូវបានក្រុមគ្រួសារបញ្ជូនមកមណ្ឌល់សុខភាពស្រុកជលគីរីតែដោយស្ថានភាពធ្ងន់ធ្ងក្រុមគ្រួសារក៏ដូចក្រុមគ្រូពេទ្យមណ្ឌល់សុខភាពបានបញ្ជូនទៅព្យាបាលទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាម ។
មកដល់ដល់ពេលនេះគេនៅមិនទាន់ដឹងពីសុខភាពក្មេងដែលរងគ្រោះយ៉ាងណានៅឡើយទេខណះកំពង់សង្គ្រោះនៅមន្ទីពេទបង្អែកស្រុកបាធាខេត្តកំពង់ចាមនៅឡើយ ៕