ខេត្ត ពោធិ៍សាត់ : នៅ ព្រឹក ថ្ងៃ ទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ ម្សិលមិញនេះ ស្នងការ នគរបាល ខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ.ស.ថេង.បាន ដឹកនាំ លោកស្នងការ រង តាម បណ្តា ផែនការ ងារ ជំនាញ នៃ ស្នងការដ្ឋាន.នគរបាល ខេត្ត ដោយ មាន ការអញ្ជើញ ចូលរួម របស់ លោក ប៊ុ ង តាំងទី ព្រះរាជអាជ្ញា រង អម សាលាដំបូង ខេត្តពោធិ៍សាត់ និង ក្រុម យុវជន ខេត្តពោធិ៍សាត់ បាន ចុះ សួរសុខទុក្ខ និង នាំ យក អំណោយ ចែក ជូន ប្រជាពលរដ្ឋ ចំនួន ជាង ១០០ គ្រួសារ ដែល កំពុង ជួប នូវ ការ ខ្វះខាត ក្នុងអំឡុងពេល នៃ ការ ឆ្លង រីក រាលដាល នៃ ជំងឺកូ វី ដ -១៩ នៅ ទូ ទាំង ប្រទេស កម្ពុជា ។
ពិធី ចែចែកអំណោយនេះត្រូវបានធ្វើ ឡើង នៅ ក្នុង វត្ត ថ្មី ស្ថិត នៅ ក្នុងភូមិ ចំការ ខ្លុយ ឃុំ អូរ តា ប៉ោង ស្រុក បាកាន ខេត្តពោធិ៍សាត់ ។
មានប្រសាសន៍នៅក្នុងឧិកាស់នេះ ស្នងការនគបាលខេត្តពោធិសាត់លោក ឧត្តមសេនីយ៍ . ស . ថេ ង . និង លោក ព្រះរាជអាជ្ញា រង ប៊ុ ង តាំងទី បាន សំណេះសំណាល សាកសួរ សុខទុក្ខ និង បាន ប្រគល់ អំណោយ ចែក ជូន ដល់ ប្រជាពលរដ្ឋ ចំនួន ជាង ១០០ គ្រួសារ ដែល ក្នុង ១ គ្រួសារៗ ទទួល បាន ថវិកា ចំនួន ២ ម៉ឺន រៀល .អង្ករ .មី .ទឹកត្រី .និង ទឹកស៊ីអ៊ីវ . ។ សម្ភារះហូបចុកនេះដោយ មានការ ជួយ ឧបត្ថម្ភ ពី ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃ គណ : អភិបាលខេត្ត ពោធិ៍សាត់ និង លោក យន់ សុ ផាត អគ្គនាយក ក្រុមហ៊ុន ហ៊ុយ យន់ អេ គ្រី ខ ល ឈ័ រ (Huy Yun Agriculture Co…Ltd) បាន ឧបត្ថម្ភ ថវិកា ចំនួន ៤ លាន រៀល ដើម្បី ដោះស្រាយ ជីវភាព គ្រួសារ ប្រជាពលរដ្ឋ ដែល កំពុង ជួបការខ្វះខាត ។
ជាមួយ គ្នា នេះ ដែរ លោក ឧត្តមសេនីយ៍ ស្នងការ នគរបាល ខេត្តពោធិ៍សាត់ បាន មាន ប្រសាសន៍ ទៅ កាន់ បងប្អូន ប្រជាពលរដ្ឋ ថា បើ ទោះបីជា អំណោយ ទាំងនេះ មាន ចំនួន តិចតួច ក្តី ប៉ុន្តែ វា ជា ការ បង្ហាញ នូវ ទឹកចិត្តនិងក្តី ស្ស្រលាញ់នៃក្តីចែករំលែករួមសុខទុក្ខ រវាង ថ្នាក់ ដឹង នានាជាមួយនិង កងកម្លាំង នគរបាល និង ប្រជាពលរដ្ឋ ដែល កំពុង ជួប ការ លំបាក ក្នុង ស្ថានភាព នៃ វិបត្តប្រឈមនិងការ រីក រាលដាល នៃ ជំងឺកូ វី ដ -១៩-១ដែលមិនទាន់មានការស្រាកស្រាននៅឡើយ ។
ស្នងការនគបាលខេត្តពោធិ៍សាត់លោកឧុត្តមសេនីយ៍ទោ.ស..ថេង.បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមជាមួយរាជរដ្ឋាភិបាលនិងអាជ្ញាធមូលដ្ឋានអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថភាពពិសេសចូលរួនអនុវត្តន៍វិធានការរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ៣ការពារ.៣កុំអោយបានខ្ជាបខ្ជួនដើម្បីខ្លួនយើង.គ្រួសារយើងនិងសហគមន៍យើងទាំងអស់គ្នា ។
នៅបញ្ចប់ពិធីមានការចែកជូនអំណោយដោយផ្ទាល់ដៃដល់ប្រជាពលរដ្ឋដល់បងប្អូនប្រជាពលរដ្ឋទាំង១០០គ្រួសារដែលកំពង់ជួបការលំបាកខ្វះខាតនៅក្នុងអំឡុងពេលវិបត្តនៃការឆ្លងរីរាលដាលនៃជម្ងឺកូវិដ១៩ ផងដែរ៕ សុក្ខារិន