លោកស្រី ពេជ សូភា និង សហការី លោក ឈាង ចន្ធី និងសហការី បានអញ្ជើញសាកសួរសុខទុក្ខលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងកំពុងធ្វើចត្តាឡីស័ក

ខេត្តកំពង់ឆ្នាំងៈនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក

ស្រី ពេជ សូភា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំងនិងលោក ឈាង ចន្ធី អនុប្រធានមន្ទីសង្គមកិច្ចខេត្តកំពង់ឆ្នាំង រួមនិងសហការី បានអញ្ជើញរួមគ្នាចុះសាកសួរសុខទុក្ខលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងដែលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋានរបស់លោកជំទាវសិ្ថតក្នុងសង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះលោកស្រី ពេជ សូភា និងលោក ឈាង ចន្ធី រួមនិងសហការី បានសំណេះសំណាលសាកសួសុខទុកនិងបានបួងសួងដល់វត្ថុសាកសិទ្ធិមេត្តាតាមជួយឃុំគ្រងថែរក្សាលោកជំទាវនិងសូមអោយលោកជំទាវមានសុខភាពល្អ ជន្មាយុយឺនយូរ និងជៀសផុតពីរោគចង្រៃនេះដើម្បីបំរើប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះផហដែរលោកស្រី ពេជ សូភា និងលោក ឈាង ចន្ធី បាននាំយកគ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈ របស់លោកជំទាវ វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង សំភារៈថវិការបស់មន្ទីកិច្ចការនារីខេត្តជូនដល់លោកជំទាវអ្នកតំណាងរាស្ត្រផងដែរ៕សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *