ខេត្តស្វាយរៀង៖នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះរដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្ដីជូនដំណឹងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៧នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មីជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានបញ្ជាក់ពីការជាសះស្បើយចំនួន០៥នាក់ផងដែរ។
រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក៕
សូមមើលសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀងខាងក្រោមនេះ៖