អាកាសធាតុនឹងចុះត្រជាក់ខ្លាំង ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ ដោយប្រទេសកម្ពុជាទទួលឥទ្ធិពលខ្យល់មូសុងឦសាន

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលខ្យល់មូសុងឦសាន ស្ថានភាពបែបនេះធ្វើឱ្យអាកាសធាតុចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១

១.ខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមាមានពី២០-២៣ អង្សាសេ-សីតុណ្ហភាពអតិបរមាមានពី ៣១ ដល់ ៣៤ អង្សាសេ-នៅថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ សីតុណ្ហភាពអប្បបរមាមានពី ១២ ដល់ ២១ អង្សាសេ និងអតិបរមាមានពី ២៣ ដល់ ២៦ អង្សារសេ ជាមួយខ្យល់ខ្លាំង។២.បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឥសាន្ត៖-សីតុណ្ហភាពអប្បបរមាមានពី ១៨ ដល់ ២១ អង្សារសេ-សីតុណ្ហភាពអតិបរមាមានពី ៣០ ដល់ ៣៣ អង្សារសេ

៣. តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពអប្បបរមាមានពី ២២ ដល់ ២៥ អង្សារសេ-សីតុណ្ហភាពអតិបរមាមាន ២៩ ដល់ ៣២ អង្សាសេ-នៅថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ សីតុណ្ហភាពអប្បបរមាមានពី ១៨ ដល់ ២១ អង្សាសេ និងអតិបរមាមានពី ២៥ ដល់ ២៨ អង្សារសេ ជាមួយខ្យល់ខ្លាំង និងរលកសមុទ្រខ្លាំង នៅថ្ងៃទី១២ ខែមករា។

អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។ ប្រជាពលរដ្ឋ ពិសេសវីរៈកងទ័ពរស់នៅ និងឈរជើងតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះអាកាសធាតុត្រជាក់នេះ។ ដោយឡែកសម្រាប់ប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *